khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំឈូក ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ឃុំសេដា ឃុំតំបែរ និងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម  អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល ប្រធានមណ្ឌលសុខភាព នៃឃុំឈូក ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ឃុំសេដា ឃុំតំបែរ និងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
    ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅទីតាំង២ដាច់ដោយឡែកពីគ្នា គឺនៅសាលាឃុំឈូក និងនៅសាលាឃុំសេដា ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគបាលឃុំ ស្មៀនឃុំ និងប្រធានមណ្ឌលសុខភាពឃុំ ក្នុងស្រុកក្រូចឆ្មារ និងស្រុកតំបែរ សរុបចំនួន៦២នាក់។
    ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានជម្រាបជូនបន្ថែមដល់អង្គប្រជុំពីតួនាទីរបស់សមាជិកព្រឹទ្ឋសភា និងអាទិភាពចម្បងទាំងពីរ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រធានព្រឹទ្ឋសភា នីតិកាលទី៥ ជាពិសេសការចុះជួបប្រាស្រ័យជាប្រចាំជាមួយអង្គបោះឆ្នោត និងប្រជាជន នៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមទាំងឡាយ ក៏ដូចជាចូលរួមជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ និងការងារអភិវឌ្ឍន៍មូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ដោយមិនមានការរើសអើង។
    ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុមបានក្រើនរំឭកដល់អ្នកចូលរួម និងអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន បន្តលើកកម្ពស់ស្មារតីរួមរស់ជាមួយគ្នាក្នុងនាមជាជាតិខ្មែរតែមួយ និងបន្តពង្រឹងសាមគ្គីភាព ឯកភាពជាតិ ដែលជាកក្តាមិនអាចខ្វះបាន ក្នុងកិច្ចការពារសន្តិភាព ការរក្សាស្ថិរភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail